អាជ្ញាធរ បានចាប់ខ្លួនបុរសម្នាក់ជាអតីតនិពន្ធនាយកប្រតិបត្តិកាសែត Apple Daily នៅហុងកុង កាលពីថ្ងៃពុធទី ២១ ខែកក្កដានេះនេះ។ 

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ការចាប់ខ្លួនចុងក្រោយបង្អស់ គឺស្ថិតនៅក្នុងការស៊ើបអង្កេតរបស់សន្តិសុខជាតិ នៅកាសែត លោកឧកញ៉ា Jimmy lai ជាធម្មតាប៉ូលីសមិនបានបង្ហាញអត្តសញ្ញាណបុគ្គល ដែលកំពុងស្ថិតក្នុងក្រោមការស៊ើបអង្កេតឡើយ។ 

ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនបុរសវ័យ ៥១ ឆ្នាំខាងលើនេះ គឺជាប់សង្ស័យឃុបឃិតជាមួយបរទេស ឬកងកម្លាំងបរទេសដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

កាសែតដែរមានប្រជាប្រិយភាពមួយ ត្រូវបានរងការរិះគន់ពីទីក្រុងប៉េកាំង ហើយត្រូវបានបានបិទបន្ទាប់ពីប៉ូលីសជាច្រើនរយនាក់វាយឆ្មក់ ទីស្នាក់ការកណ្តាលរបស់ខ្លួន នៅថ្ងៃទី ១៧ មិថុនា និងបង្កកទ្រព្យសម្បត្តិសំខាន់ៗ និងគណនីធនាគារ។  វាត្រូវចេញផ្សាយលើកចុងក្រោយរបស់ខ្លួនកាលពីទី ២៤ មិថុនា កន្លងមក។

ប៉ូលីសបាននិយាយថា អត្ថបទជាច្រើនរាប់សិបសន្លឹកប្រហែលជាបានរំលោភលើច្បាប់សន្តិសុខជាតិ ដែលដាក់ដោយប្រទេសចិន ដែលជាឧទាហរណ៍ដំបូងរបស់អាជ្ញាធរ ដែលផ្តោតលើរបាយការណ៍សារព័ត៌មានក្រោមច្បាប់នេះ៕

អត្ថបទ៖ ហ៊ីម កំផែ

Share.