ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានកាត់បន្ថយការកាត់ទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹម១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកសារនោះបានសរសេរថា «លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានទទួលយកឧក្រិដ្ឋកម្មរបស់ខ្លួន ហើយបានបង្ហាញពីវិប្បដិសារី» ដោយបន្ថែមថា «អតីតនាយករដ្ឋមន្ត្រីរូបនេះ មានជំងឺប្រចាំកាយ»។

សូមជម្រាបថា លោក ថាក់ស៊ីន ស៊ីវ៉ាត់ត្រា វ័យ៧៤ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីលោកបានត្រឡប់ចូលប្រទេសវិញ កាលពីថ្ងៃទី២២ ខែសីហា ហើយលោក បានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីដើមសប្ដាហ៍នេះ៕

ប្រភព៖ Reuters

Share.