ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុង រហូតដល់ម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅតែមិនទាន់រកឃើញនៅឡើយ។ 

សូមជម្រាបជូនថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍៕

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.