ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារតែ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកាគេច និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជ្រុលទៅបុករបងវត្តព្រែកថ្លឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្ដោយនិងផ្លូវបេតុង ស្ទឹងព្រែកត្នោត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៨ និង០០ នាទី ថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២១ ។

បើយោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានបញ្ជាក់ប្រាប់ថា គាត់បានបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ 5A-2604 ធ្វើដំណើរតាមផ្លូវបេតុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ទល់មុខនឹងវត្តព្រែកថ្លឹង ក៏គាត់បានស៊ីញ៉ូបត់ស្ដាំស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កមកពីខាងមុខរថយន្តក៏គាត់បានបួងចង្កូតគេច និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជ្រុលទៅបុកទម្លុះរបងវត្តព្រែកថ្លឹង អស់ពីរកង់បណ្ដាលឱ្យរងការខូចខាតរថយន្តនិងរបងវត្ត តែសំណាងល្អមិនបណ្ដាលឲ្យមានរងរបួសឡើយ ក្នុងករណីខាងលើនេះ ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស បានចុះទៅដល់ទីតាំងខាងលើនឹងឱ្យតំណាងម្ចាស់រថយន្ត ចរចារជាមួយនឹងព្រះចៅអធិការវត្តដើម្បីនឹងធ្វើការសងសំណងទៅលើរបងវត្តដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.