ព័ត៌មានបឋមនៅម៉ោងប្រមាណ ១៨.៣០នាទី ថៃ្ងទី១១ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត ដឹកកម្មករដូចគ្នា ជារថយន្តប្រភេទទម្ងន់២,៥តោន ដូចគ្នា ចន្លោះគីឡូម៉ែត្រលេខ ៣-៤ លើកំណាត់ផ្លូវជាតិលេខ ៤១ ស្ថិតក្នុង ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
![](https://troryorng.com/wp-content/uploads/2021/08/C27C3C3B-A3EB-4B46-815C-D6CE0EE8EF69.jpeg)
តាមការបញ្ជាក់ រថយន្តបង្កគ្រោះថ្នាក់ខាងលើមានកម្មករ កម្មការិនី ជិះប្រមាណ ៥០-៦០ នាក់ ក្នុងឧប្បវហេតុនេះបណ្ដាលឱ្យកម្មករស្លាប់ម្នាក់នៅនឹងកន្លែងភ្លាមៗ (ប្រុស) ជិះនៅផ្នែកខាងក្រោយ និងមានកម្មការិនី ស្លាប់បន្ដចំនួន ០២នាក់ ទៀត បន្ថែមពីនោះក៏មានអ្នករបួសធ្ងន់ប្រមាណ ១៥ នាក់ របួសស្រាល ជាច្រើននាក់ ពេលនេះកងកម្លាំងនគរបាលបានចុះអន្ដរាគមន៍សម្របសម្រួលចរាចរណ៍ និងជួយបញ្ជូនអ្នករបួសទៅកាន់បន្ទប់សង្រ្គោះ គ្លីនិកឯកជនដែលនៅជិត និងបន្ដជួយសង្រ្គោះអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ បន្ដទៀត៕
![](https://troryorng.com/wp-content/uploads/2021/08/6D90071E-2A18-4E27-9A2D-B8D95DFE8619.jpeg)
![](https://troryorng.com/wp-content/uploads/2021/08/D0D09182-CB37-4A73-80AC-1E9810221D52.jpeg)
ប្រភពស្នងការដ្ឋានខេត្តកំពង់ស្ពឺ