ម៉ានីល៖ ទាហានជើងទឹកហ្វីលីពីន ១១នាក់ បានមកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ (១២ មីនា) បន្ទាប់ពីពួកគេបានរួចរស់ជីវិតពីការវាយប្រហារដោយមីស៊ីលរបស់ក្រុម Houthi ចេញពីប្រទេសយេម៉ែន ជិតមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។​

ទាហានទាំងអស់នេះ ជាសមាជិកនាវិកនៃនាវាពាណិជ្ជករ True Confidence ដែលមានទង់ជាតិ Barbados ដែលដំណើរការដោយក្រិក ដែលក្រុមហ៊ូទី បានវាយប្រហារកាលពីសប្តាហ៍មុន ដោយបានសម្លាប់នាវិក ៣នាក់ រួមទាំងជនជាតិហ្វីលីពីន ២នាក់ផងដែរ។

ក្រសួងពលករចំណាកស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកនៅរស់រានមានជីវិតទាំង ១១នាក់បានទទួលជំនួយពីរដ្ឋាភិបាលនៅពេលមកដល់ទីក្រុងម៉ានីល»។

លោក Mark Anthony Dagohoy សមាជិកនាវិកនៅលើនាវា True Confidence បាននិយាយថា «វាពិបាកក្នុងការរំលឹកពីអ្វី ដែលពួកយើងបានឆ្លងកាត់ ប៉ុន្តែពួកយើងអរគុណសម្រាប់បុគ្គលិកយោធា ដែលបានជួយសង្គ្រោះពួកយើងដោយសុវត្ថិភាព»។ លោក Dagohoy បានប្រាប់សន្និសីទសារព័ត៌មានថា «យើងគ្រាន់តែចង់នៅជាមួយគ្រួសាររបស់យើង»។

ក្រុមមន្ត្រីបាននិយាយថា «ជនជាតិហ្វីលីពីន ២នាក់ផ្សេងទៀតដែលរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Djibouti ពេល​បាន​ព្យាបាល​រួច​ហើយ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ក្រុង​ម៉ានីល​វិញ។

គួររំលឹកថា ក្រុមឧទ្ទាម ហ៊ូទី បាននិងកំពុងវាយលុកកប៉ាល់នានា នៅសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកា មក នៅក្នុងអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការមួយក្នុងស្មារតីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងសង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

ខណៈការវាយប្រហារនេះ បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្កើនការចំណាយ ដោយសារតែក្រុមហ៊ុននានាត្រូវបានបង្ខំឱ្យធ្វើដំណើរជៀសទៅផ្លូវផ្សេង ដែលការធ្វើដំណើរយូរជាងមុន និងថ្លៃជាងមុន នៅជុំវិញអាហ្វ្រិកខាងត្បូង។

អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Eduardo de Vega បាននិយាយកាលពីថ្ងៃអង្គារថា «រដ្ឋាភិបាលហ្វីលីពីន ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិ សម្រាប់អ្នកដំណើរតាមសមុទ្រហ្វីលីពីន ដើម្បីមានសិទ្ធិបដិសេធការដាក់ពង្រាយនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ»។

សូមជម្រាបថា ប្រទេសហ្វីលីពីន គឺជាប្រភពដ៏សំខាន់នៃអ្នកធ្វើដំណើរតាមសមុទ្រសម្រាប់វិស័យសមុទ្រពិភពលោក។ ពួកគេស្ថិតក្នុងចំណោមប្រជាជនហ្វីលីពីនក្រៅប្រទេសរាប់លាននាក់ដែលចំណាយប្រាក់ ២.៥ពាន់លានដុល្លារក្នុង១ខែ ដែលជំរុញការចំណាយរបស់អ្នកប្រើប្រាស់ដែលជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក៕

ប្រភព៖ CNA

Share.