ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានយកអាកុលក្លែងក្លាយដែលធ្វើការបង្រ្កាបបានមួយរយ:កន្លងមកចំនួន៧៤តោន៦០គីឡូក្រាមស្មើនឹង ៧៤ ០៦០លីត្រធ្វើការកម្ទេចចោលនៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅទីលានចាក់សំរាម នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាកុលក្លែងក្លាយដែលប្រើសារធាតុមេតាណុលលើសកម្រិតតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍និងក្រសួងសុខាភិបាលចំនួនេះ ៧៤តោន ៦០គីឡូក្រាម ស្មើនឹងប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាបនឹងដកហូតបាននៅទីតាំងមួយកន្លែងស្ថិតនៅភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ ២០២១។
កន្លែងដែលជាប្រភេទអាកុលក្លែងក្លាយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់គ្មានគុណប្រយោជន៏ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗជាពិសេសមេរោគកូវីដ-១៩ ពុំមានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។

ដូច្នេះដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ក៏ដូចជាការទប់ស្តាត់ចរាចរណ៍អាកុលក្លែងក្លាយដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
សូមគ្រឹះស្ថាន ឱសថស្ថាន ឱសថស្ថានរងនិងកន្លែងប្រកបអាជីវកម្មនានាបញ្ឈប់បញ្ជាទិញអស់កុលក្លែងក្លាយទាំងនេះយកមកប្រើប្រាស់នឹងចែកចាយបន្ត៕
