នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ និងនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផាណារ៉ាត់ ដើម្បីបញ្ជូនជនជាប់ឃុំ ចំនួន១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។




ថ្មីៗនេះ មណ្ឌលក៏បានបញ្ជូនជនជាប់ឃុំសរុបចំនួន ៩៩នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលភាពចង្អៀតណែន។
បន្ថែមលើការខិតខំដោះស្រាយបញ្ហាចង្អៀតណែនតាមរយៈការផ្ទេរចេញមណ្ឌលក៏បានសាងសង់អគារឃុំថ្មី និងកែសម្រួលអគារឃុំ មួយចំនួនបន្ថែមទៀតផងដែរ។

ឯកឧត្តមប្រធានមណ្ឌល ក៏បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព ក្នុងបេសកកម្មដឹកបញ្ជូនជនជាប់ឃុំ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣៕





