កំពត ៖ យុវជនមួយក្រុមនាំគ្នាទៅអង្គុយក្បែរប្រអប់ភ្លើងកន្លែងរូបសំណាកសេះសមុទ្រ មាត់ព្រែក ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បើមើលតាមកាមេរ៉ាសុវត្តិភាព ហាក់បីដូចជាប៉ុនប៉ងប្រព្រឹត្តល្មើសអ្វីមួយ ផ្អើលដល់លោកស្នងការខេត្ត ចាត់កម្លាំងទៅទៅផ្ទាល់ ពុទ្ធោ ! ក្រុមគាត់យកឌុយសាកថ្មទូរស័ព្ទ ប្រើភ្លើងទីនោះ នាំគ្នាចុចលេងហ្គេម។

តាមការលើកឡើងពីលោកស្នងការខេត្ត បានឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើការត្រួតពិនិត្យ តាមកាមេរ៉ាសុវត្តិភាព ទូទាំងក្រុងកំពត ដើម្បីរក្សា បង្កា ការពារ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញយុវជនមួយក្រុមនាំគញនាអង្គុយនៅប្រអប់ភ្លើង កន្លែងរូបសំណាកសេះសមុទ្រ ចេះតែងឿងឆ្ងល់ក្រុមយុវជនទាំងនោះអង្គុយធ្វើអ្វី លុះចាត់កម្លាំងអន្តរាគមន៍ចុះទៅជាក់ស្តែង ទើបដឹងថាពួកគាត់ យកឌុយសាកទូរស័ព្ទដោតសាកថ្មទូរស័ព្ទ លេងបាញ់ហ្គេម ទៅវិញទេ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.