ភ្នំពេញ ៖ សាកសពនារីម្នាក់ត្រូវបានបងប្អូនប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងទន្លេសាប ក្រុម១១ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សពនារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង២០ឆ្នាំ ស្លៀកខោខូវបយជើង ពណ៌ខៀវ ពាក់អាវយឺតពណ៌ខ្មៅ។

តាមប្រភពបានឱ្យដឹងថា មុនភ្ញាក់ផ្អើល មានបងប្អូនប្រជានេសាទ ខ្មែរឥស្លាម ប្រទះឃើញ ស្រែកប្រាប់ពលរដ្ឋនៅលើគោក ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង។

ករណីប្រទះឃើញសាកសពនារីម្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្វជំនាញចុះទៅធ្វើកាតពិនិត្យ កោសល្យវិច័យ និងស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.