បន្ទាយមាបជ័យ៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះឆែកឆេរទីតាំងផ្ទុកផលិតផលបង្កក ៣ទីតាំង និងដកហូតបានជាង ១តោន។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួមមាន៖ មន្ត្រូីបសុពេទ្យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអភិបាលរងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំដោយតំណាងអយ្យការអមសាលាដំបូង និងអភិបាលរងខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលបង្កកលួចនាំចូលមក និងស្តុកទុកក្នុងឃ្លាំងចំនួន ៣ ទីតាំង ស្ថិតនៅចំណុចផ្សារត្រី ក្នុងភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល បានពិនិត្យឃើញផលិតផលទាំងនោះ ពុំអនុលោមតាមបទប្បញ្ញត្តិច្បាប់ព្រោះពុំមានស្លាកសញ្ញាត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ គ្មានវិញ្ញាបនបត្រវិភាគគុណភាពទំនិញ និងគ្មានឯកសារពាក់ព័ន្ធសម្រាប់ការនាំចូល និងការដឹកជញ្ជូនពុំត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស បានធ្វើការដកហូត និងកម្ទេចចោលតាមនីតិវិធី រួមមាន៖ សាច់មាន់ និងគ្រឿងក្នុងចម្រុះ ចំនួន ១,១៥០ គីឡូក្រាម និងប្រហិតចម្រុះ ចំនួន ២៣៨ គីឡូក្រាម៕

អត្ថបទ៖ចតុមុខ

Share.