ព្រះសីហនុ ៖ ពលរដ្ឋងឿងឆ្ងល់ បន្ទាប់ពីទូរស័ព្ទស្នើសុំរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពស្ទឹងហាវ ឱ្យជួយអន្តរាគមន៍ យកជនរងគ្រោះម្នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកជាមួយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចរោងចក្រក្រដាស(ក្បែររោងចក្រប្រេងកាត)​ ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បែជាប្រធានមណ្ឌលសុខភាព ទាមទារចង់ឱ្យសមត្ថកិច្ច ដែលមានវត្តមាននៅកន្លែងកើតហេតុ ទាក់ទងស្នើសុំទៅវិញ ធ្វើឱ្យមហាជនរិះគន់ ដោយសារការយឺតយាវរបស់រថយន្តសង្គ្រោះ ។

ពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ មានកេណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូជិះបុកជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រង់ចំណុច រោងចក្រក្រដាស (ក្បែររោងចក្រប្រេងកាត) ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃើញជនរងគ្រោះក្នុងសភាពគ្រោះថ្នាក់ ប្រឈមនឹងបាង់បង់ជីវិត ពលរដ្ឋក៏បានទូរស័ព្ទទៅអ្នកបើកបររថយន្តសង្គ្រោះរបស់មណ្ឌលសុខភាព តែតៃកុងមិនហ៊ានចេញរថយន្ត ក្នុងហេតុផលមួយ ទាល់តែសម្រេចពីប្រធានមណ្ឌលទើបចេញបាន ទើបពលរដ្ឋព្យាយាមទូរស័ព្ទស្នើសុំពីប្រធានមណ្ឌលសុខភាពវិញ ត្រូវបានលោក អ៊ួច ដា ប្រធានមណ្ឌលសុខភាព ទាមទារចង់ឱ្យខាងសមត្ថកិច្ច ដែលមានវត្តមាននៅកន្លែងកើតហេតុ ទាក់ទងស្នើសុំវិញ ។

ពលរដ្ឋបន្តទៀតថា ការទំនាក់ទំនង រកសេវ៉ាសង្គ្រោះ ពីរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាព ក្នុងករណីខាងលើ ឆ្លើយរុញពីមួយទៅមួយ ធ្វើឱ្យអូសបន្លាយពេលវេលា ខណៈដែលជនរងគ្រោះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរផង មហាជនរិះគន់ រឿងការយឺតយាវរបស់រថយន្តសង្គ្រោះ ។

តែបើតាមប្រភពមួយផ្សេងទៀត បានលើកឡើងថា តាំងពីក្រសួងសុខាភិបាល ចេញបម្រាម គ្លីនិកឯកជនជន ចេញរថយន្ត ដើរដឹកយកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ រួចមក ឃើញថា មកដល់ពេលនេះ មានអ្នកទូរស័ព្ទ ខល ទៅអ្នកបញ្ចាំបញ្ជា តាមមណ្ឌល អង្គភាព មន្ទីរពេទ្យបង្អែក រាជធានី ខេត្ត ខ្លះទូរស័ព្ទសុំពិតប្រាកដ តែមានជនមួយចំនួន ទូរស័ព្ទទៅបំប៉ោងសភាពការណ៍ បំភ្លៃកាពិត ជួនទូរស័ព្ទស្នើសុំរថយន្តសង្គ្រោះរបស់រដ្ឋហើយ បែជាអ្នកគួកជេរ ជនរងគ្រោះលួចដឹកយកជនរងគ្រោះតាមរយៈ ម៉ូតូ ម៉ូតូកង់បី មានដល់រថយន្ត ដឹកយកទៅគ្លីនិក ដើម្បីបានលុយកុំម្មុយហ្សុង ក៏មានដែរ វាជាបាតុភាពមួយមិនគប្បី ធ្វើឱ្យខាងរថយន្តសង្គ្រោះ ប្រចាំគោលដៅនិមួយៗ សុទ្ធតែជួបរឿងបែបនេះ ពិសេសរាជធានីភ្នំពេញ បណ្តាខេត្ត ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ។

ដោយខ្លាចកើតមានបាតុភាព អ្នកបំភ្លៃ អ្នកគួកជេរជនរងគ្រោះ អ្នកមិនច្បាស់ការណ៍ ក្នុងរឿងហេតុ ទើបធ្វើឱ្យ ខាងអ្នកបញ្ចាំបញ្ជា រថយន្តសង្គ្រោះតាមគោលដៅ ចេះតែជីកសាកសួរ ក្នុងគោលបំណង ឱ្យពិតប្រាកដ ជៀសវាង មានអ្នកឆ្លៀតឱកាស ធ្វើជារករថយន្តសង្គ្រោះហើយ មានគ្នីគ្នាដៃជើង លួចដឹកតាមម៉ូតូ កង់បី ទៅគ្លីនិកឯកជនបាត់ ហើយឆ្លើយថាត្រូវជាសាច់ញាតិ បងប្អូន ។

ដូចករណីខាងលើ រវាងអ្នកស្នើសុំ និង ខាងមណ្ឌលសុខភាព អង្គភាពព័ត៌មានយើងខ្ញុំ មិនដាក់បន្ទុក កំហុសទៅខាងណាទេ មានតែសមុីអង្គភាពឆ្លើយបំភ្លឺខ្លួនឯង អំពីមូលហេតុ នៃការយឺតយ៉ាវ ចេញរថយន្តសង្គ្រោះទៅទទួលដឹកយកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត ។

អត្ថបទ៖

Share.