ស្រុកព្រៃនប់៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈពេលដែលបុរសរូបនោះបានដើរក្បែផ្លូវរថភ្លើងហើយត្រូវរថភ្លើងបើកកៀក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅភ្នំពេញ(ជើង-ត្បូង) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៣:២០នាទីរសៀកល លើដងផ្លូវដែក នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង ដោយរថភ្លើង០១ខ្សែរ មិនស្គាល់ម៉ាក  បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY លុះមកដល់ចំណុចខាងលើ បានកៀរអ្នកថ្មើរ០១នាក់ កំពុងដើរក្បែរផ្លូវដែក ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យខ្ទៀតខ្ទប់នឹងជញ្ជឹងស័ង្ហសីផ្ទះក្បែនោះ របួសបាក់ដៃខាងឆ្វេង និងក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ជនរងគ្រោះឈ្មោះ ជា សុខុមបញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ មានទីំលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅគ្លីនិចឯកជន ឃុំវាលរេញ។ ចំណែករថភ្លើងបានបន្ដដំណើរទៅរាជធានីភ្នំពេញបាត់ក្រោយពេលកើតហេតុ៕

អត្ថបទ៖ឈុន គឹមហៃ

Share.