ភ្នំពេញ៖ ប្រទះឃើញសពក្មេងប្រុសអាយុ៥ឆ្នាំ អណ្ដែតទឹកស្រះត្រីក្នុងវត្តឬស្សីសាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុព័តខ្សែរកន្លែងកើតហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីព្រេកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះត្រីក្នុងបរិវេណវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពក្មេងប្រុសរងគ្រោះមានឈ្មោះ សៅ សាន អាយុ ៥ឆ្នាំរស់នៅជាមួយម្ដាយជាស្រ្តីមេម៉ាយមានកូនប្រុសស្រីតូច៤នាក់រស់នៅភូមិកើតហេតុ។

តាមប្រភពព័ត៌មាននៅពីសាច់ញ្ញាតិបានអោយដឹងថា កាលពីថ្ងៃទី៣០ខែសុភាឆ្នាំ២០២៤វេលាម៉ោងប្រហែល១១ព្រឹកក្មេងប្រុសតូចៗ២នាក់ត្រូវជាបងប្អូនជីដូនមួយនិងគ្នាបាននាំគ្នាមកលេងស្រះត្រីកន្លែងកើតហេតុដើម្បីរកចាប់ត្រីចាប់អណ្ដើកដែលឡើងគោកបន្ទាប់ពីមេឃភ្លៀង ក្រោយមកនៅពេលរសៀលឃើញក្មេងប្រុសម្នាក់រត់ត្រឡប់ទៅផ្ទះវិញសួរនាំទៅថាមកផឹក ហើយសួររកក្មេងប្រុសម្នាក់ទៀតដែល មកលេងជាមួយក្មេងប្រុសនោះមិនឆ្លើយប្រាប់នោះទេ ម្ដាយក្មេងប្រុសរងគ្រោះមានការងឿងឆ្ងល់ ក៏ចេះដើរសួរស្វែងរកកូនគ្រប់ច្រកល្ហកតែមិនប្រទះឃើញរហូតដល់យប់ទើបរាយការណ៍ប្រសមត្ថកិច្ចថាបាត់កូនដោយមានការសង្ស័យលង់ទឹកស្រះត្រី លុះព្រឹកឡើងស្រ្តីម្នាក់បានដើរមកមើលត្រីងាប់ក្នុងស្រះក៏ប្រទះឃើញសពក្មេងប្រុសក៏រត់ទៅប្រាប់ម្ដាយក្មេងប្រុសរងគ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុមព័ទ្ធខ្សែកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកស្រង់សពក្មេងរងគ្រោះឡើងគោកដើម្បីធ្វើកោសល្យវិច្ច័យនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.