ក្រុងព្រះសីហនុ៖ «ព័ត៌មានបឋម»មានសេចក្តីរាយការជាបឋមមកថា មានពលរដ្ឋប្រទះឃើញគ្រាប់បែកចំនួន២គ្រាប់ នៅក្នុងធុងសំរាម និង បណ្តាលឲ្យផ្ទុះមួយគ្រាប់ នៅមួយគ្រាប់ នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងធុងសំរាម ខាងមុខផ្សារទំនើបព្រីន៍ម៉ល ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលពួកគេ កំពុងលើកសំរាមដាក់ក្នុងរថយន្តដឹកសំរាម និង កាយញ៉ែករកសំបកកំប៉ុងអេតចាយ ស្រាប់តែ ប៉ះគ្រាប់បែកមួយគ្រាប់ ផ្ទុះហុយផ្សែងពាល់ពេកមេឃ និង មួយគ្រាប់ទៀត ពុំទាន់ផ្ទុះនៅឡើយទេ ។ ដោយភ័យស្លន់ស្លោរភ្លាមៗ ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ស្រាវជ្រាវភ្លាមៗ ហើយករណីនេះពុំ បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

បើតាមសមត្ថកិច្ចឲ្យដឹងជាបឋមថា គ្រាប់បែកដែលបានផ្ទុះមួយគ្រាប់នោះជាគ្រាប់បែកផ្សែង និង មួយគ្រាប់ទៀតដែល ពុំទាន់ផ្ទុះនោះ អាជ្ញាធរមានសមត្ថកិច្ច ពុំទាន់អាចបញ្ជាក់ព័ត៌មានឲ្យបាននៅឡើយថាជារបស់ពិតឬក្លែងក្លាយ ដោយគ្រាន់តែប្រាប់ខ្លីៗថា កំពុងស្រាវជ្រាវ៕

អត្ថបទ៖ឈុន គឹមហៃ

Share.