ព្រះសីហនុ៖ ជនជាតិចិនចំនូន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា បន្ទាប់ពីពួកគេទាំងពីរបានធ្វើសកម្មភាពបើករថយន្តដេញវាយគ្នា ផ្អើលក្រុងព្រះសីហនុកាលពីវេលាម៉ោង 7 និង 15 នាទីយប់ថ្ងៃទី 31 ខែឧសភាឆ្នាំ 2024 ត្រង់ចម្លើយក្រោយស្ថានីយ៍ប្រេងកាលតិច(ក្បែសាលាឆទាន)ស្ថិតក្នុងសង្កាត់លេខ 2 ក្រុងនិងខេត្តព្រះសីហនុ។


ជុំវិញ ហេតុការណ៍នេះ បើយោងតាមប្រភពបឋម ពីប្រជា ពលរដ្ឋ បានអោយដឹងថាមុនដំបូងឃើញរថយន្តពីគ្រឿងទឹកកកគាត់ ភ្លាមនោះគេបានឃើញ ជនជាតិចិនបានចុះពីលើរថយន្តហើយបានរត់ចេញពីកន្លែងកើតហេតុ ឆ្ពោះទៅទៅទិសខាងកើត ស្របពេលជាមួយគ្នានេះផងដែរ ក៍មានសមត្ថកិច្ចដេញតាមពីក្រោយបង្កឲ្យមានការភ្ញាក់ផ្អើល នឹងបានឃាត់ខ្លួនបានម្នាក់  ម្នាក់ទៀតរត់ចូលក្នុងផ្ទះ សំណាក់មួយកន្លែងនៅខាងក្រោយការ៉ាសសាំង តូតាល ហើយកម្លាំងសមត្ថកិច្ចបានឃុំព័ទ្ធនិងបន្តធ្វើការចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតដើម្បីយកមកសួរនាំបន្ថែម។


ដោយឡែកបើយោងតាមប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ចំពោះមូលហេតុនេះគេនៅពុំទាន់ដឹងនៅឡើយទេគ្រាន់តែដឹងថានៅមុនសមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិចិនទាំងពីរនេះគឺដំបូងឡើយគេបានដឹងថា  មានរថយន្តចំនួន 2 គ្រឿងម៉ាអែលផាតពណ៌សមួយគ្រឿងបានបើកដេញគៀ រថយន្តម៉ាក ព្រូស មិនចាំស្លាកលេខទាំងពីររថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចក៏បានចុះដល់ទីតាំងកើតហេតុនិងធ្វើការឃាត់បានរថយន្តម៉ាក់អាផាតនិងជនជាតិចិនម្នាក់ បន្ទាប់មកសមត្ថកិច្ចក៏បន្តដេញតាមរថយន្តម៉ាក prius មួយគ្រឿងទៀត តែជនជាតិចិនដែលបើករថយន្តម៉ាកpriusពុំបានឈប់នោះទេ រហូតបានប៉ះជាមួយម៉ូតូនិងធុងទឹកកក។ដែលនៅជាប់ផ្លូវទើបម្ចាស់រថយន្តបានជោគគេចខ្លួនហើយក៏ត្រូវបានសមត្ថកិច្ចគាត់ខ្លួនតែម្ដង។


ក្រោយកើតហេតុសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុបាននាំខ្លួនបុរសជនជាតិចិនទាំហ ២ នាក់យកទៅស្នងការដើម្បីសួរនាំទៅតាមនីតិវិធី។ ជុំវិញករណីនេះផងដែរ បណ្ដាញសារព័ត៌មានយើងនៅពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់អំពីមូលហេតុដែលបង្កឲ្យជនជាតិចិនទាំងពីរនាក់ បង្កហិង្សាជិះរថយន្តដេញបុកគ្នាបង្កភាពចលាចលក្នុងក្រុងព្រះសីហនុនៅឡើយទេ។

អត្ថបទ៖ ឈុន គឺមហៃ

Share.