ព្រះសីហនុ៖ នៅថ្ងៃទី៣១.០៥.២០២៤ វេលាម៉ោង១៥និង០០នាទី នៅចំណុចផ្ទះចាំដីរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានករណីប្រទះឃើញ​សាកសពមនុស្សដេកស្លាប់ ០១បានកើត​ឡើង ជនរងគ្រោះឈ្មោះ សេន សិក ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ កសិករជនជាតិខ្មែរ មានទីលំនៅចំណុចកើតហេតុខាងលើ ខណៈពេលជនរងគ្រោះនៅផ្ទះចាំដីតែម្នាក់ឯង ហើយបានដេកស្លាប់តែម្តង។ 

 យោងតាមការបំភ្លីរបស់ឈ្មោះ ថាច់ កឺង ភេទ ប្រុសអាយុ ៧៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ ត្រូវជាអ្នកភូមិជិតខាងគ្នា បានអោយដឹងថា កាលពីថ្ងៃទី៣១.០៥.២០២៤ វេលាម៉ោង ១៥និង ០០ នាទី ប្រពន្ធរបស់ខ្លួនបានអោយខ្លួនដើរទៅមើលជនរងគ្រោះដែលជាអ្នកភូមិជាមួយផគ្នាព្រោះខានឃើញគាត់មកលេងផ្ទះខ្លួនចំនួន០៣ថ្ងៃទៅ០៤ថ្ងៃមកហើយ។

ពេលទៅដល់មុខផ្ទះចាំដីរបស់ជនរងគ្រោះ ក៏មានខ្លឹនស្អុយ ហើយខ្លួនក៏បានស្រែកហៅ តែជនរងគ្រោះពុំបានឆ្លើយទេ បន្ទាប់មកខ្លួនក៏បានដើរទៅជិតទ្វារផ្ទះគាត់ មានខ្លឹនស្អុយកាន់តែខ្លាំង តែខ្លួនមិនបានចូលទេ ព្រោះទ្វាផ្ទះគាត់ជាប់គន្លឹសពីខាងក្នុង ពេលនោះខ្លួន ក៏រត់ទៅហៅបងប្អូនអ្នកភូមិជិតខាងអោយមកជួយមើល ពេលបងប្អូនអ្នកភូមិជិតខាងមកដល់ក៏នាំគ្នាចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់ក្នុងសភាពហើមស្អុយនៅលើគ្រែក្នុងផ្ទះចាំដីរបស់គាត់បាត់ទៅហើយ ។  ក្រោយ​ពីការ​ត្រួតពិនិត្យ និង​វិភាគកន្លែងកើតហេតុ សព​ខាងលើពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្ម​ទណ្ឌនោះទេ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.