ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី​ផ្នែក​បុរស 2024 Asian Men’s Volleyball Challenge Cup កំពុង​តែ​ប្រកួត​នៅ​ទីក្រុង Isa ​ប្រទេស​បារ៉ែន ដោយ​មាន​១២​ក្រុម​ចូលរួម​ប្រកួត ខណៈ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤ បាន​បញ្ជូន​ក្រុម​ទៅ​ប្រកួត​ប្រជែង។

ស្ថិត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ក្រុម​ហ្វីលីពីន បាន​​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​មុន​គេ​ក្រោយ​ប្រកួត​​ចាញ់​ទាំង​២​លើក​ជាប់ៗគ្នា​ក្នុង​ពូល A៖
២ មិថុនា ២៤ ហ្វីលីពីន ០-៣ ចិន
៣ មិថុនា ២៤ បារ៉ែន ៣-០ ហ្វីលីពីន

ចំណែក​ក្រុម​ថៃ ស្ថិត​ក្នុង​ពូល B ដោយ​ក្នុង​នោះ៖
៣ មិថុនា ២៤ ថៃ ០-៣ ប៉ាគីស្ថាន
៤ មិថុនា ២៤ កាហ្សាក់ស្ថាន Vs ថៃ

សម្រាប់​ឥណ្ឌូណេស៊ី ស្ថិត​នៅ​​ក្នុង​ពូល C ដោយ​៖
២ មិថុនា ២៤ កូរ៉េខាងត្បូង ៣-០ ឥណ្ឌូណេស៊ី
៤ មិថុនា ២៤ ឥណ្ឌូណេស៊ី Vs កាតារ

ចំពោះ​ក្រុម​វៀតណាម ស្ថិត​នៅ​ពូល D ដោយ​៖
៣ មិថុនា ២៤ វៀតណាម ០-៣ អូស្រ្តាលី
៤ មិថុនា ២៤ តៃវ៉ាន់ Vs វៀតណាម

ពានរង្វាន់ Asian Men’s Volleyball Challenge Cup បង្កើត​ឡើង​ពី​ឆ្នាំ​២០១៨ ដោយ​​គ្រោង​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​រៀបចំ​កន្លង​មក​មាន​ការ​រអាក់រអួល​ខ្លះៗ​ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៨ ជើង​ឯក​បាន​ទៅ​អ៊ីរ៉ាក់, ឆ្នាំ​២០២០ មិនបាន​រៀបចំ​ដោយ​សារ​ជំងឺ​កូវីដ-១៩, ឆ្នាំ​២០២២ ជើង​ឯក​បាន​ទៅ​ក្រុម​ជីគីស្ថាន, ឆ្នាំ​២០២៣ ជើង​ឯក​បាន​ទៅ​ថៃ។

ក្រុម​លេខ១​និង​លេខ​២​តាម​ពូល​មាន​ឈ្មោះ​ឡើង​វគ្គ​វគ្គ​៨ក្រុម​ចុងក្រោយ​បន្ត​ប្រកួត​ប្រជែង​រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្តង។ ក្រុម​ជើង​ឯក​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី២​ពិភពលោក 2024 FIVB Challenger Cup បន្ទាប់​ពី​ពានរង្វាន់ 2024 FIVB Men’s Volleyball Nations League៕

Share.