ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៤ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១គីឡូ និងបទ កាន់កាប់ ឬដឹកជញ្ជូនដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅចំណុចបន្ទប់ខុនដូយីហោ អេចប្រេសស៉ីសរ៉ូប៊ី ផ្លូវលេខ៣២០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣។

ជនជាប់ចោទទាំង២នាក់ ទី១.ឈ្មោះ អ៊ូ ឈឹងហ៊ូវ WU CHENG HAO ភេទប្រុសអាយុ៤៥ឆ្នាំ និងទី២.ឈ្មោះ ឈិន លី CHEN LEI ភេទប្រុសអាយុ៣៣ឆ្នាំ។ ក្រោយពេលបញ្ចប់សវនាការលោកចៅក្រមបាន កំណត់យកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង២រសៀលដើម្បីធ្វើការប្រកាសសាលក្រម។

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ បានបញ្ជូនខ្លួន បុរសជនជាតិចិនចំនួន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្ត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៦ បព្ចាប់ ទម្ងន់ជិត១ គីឡូក្រាម និង កាំភ្លើងចំនួន ២ ដើម ៕

អត្ថបទ៖ ចតុមុខ

Share.