ព្រះសីហនុ៖ (ព័ត៌មានបឋម) សន្តិសុខយាមកាស៊ីណូម្នាក់ បានប្រទះឃើញគ្រាប់បែកថ្មីស្រឡាងមួយគ្រាប់ នៅមុខអាគារទុកចោលមួយកន្លែង នៅវេលាម៉ោង០២រសៀលថ្ងៃទី 05 ខែមិថុនា ឆ្នាំ 2024 ស្ថិតក្នុងភូមិមួយសង្កាត់ 03 ក្រុងនិងខេត្តព្រះសីហនុ។ ភ្លាមនោះក្រុមការងារបានរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យ ដោយជំហានដំបូងគេពុំដឹងថាជារបស់ពិត ឬក៏ជារបស់ក្លែងក្លាយនៅឡើយទេ។

ជុំវិញការភ្ញាក់ផ្អើលនេះដែរ លោក ស៊ុន សុផាត ស្នងការរងទទួលផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា គ្រាប់បែក ដែលសន្តិសុខកាស៊ីណូបានឃើញនេះ មិនមែនជារបស់ពិតនោះទេ វាគឺជារបស់ប្លែងក្លាយដែលផលិតនៅចិន ហើយត្រូវបានកុមារាម្នាក់ដែលនៅក្បែរកន្លែងកើតហេតុ កម្មង់ទិញតាមអនឡាញមកលេង ហើយភ្លេចនៅទីតាំងកើតហេតុកើតហេតុ ទើបបណ្ដាលឱ្យមានការភ្ញាក់ផ្អើលបែបនេះ។

អត្ថបទ៖ ឈុន គឹមហៃ

Share.