ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខផ្នែកគ្រឿងញៀនបើកការស្រាវជ្រាវឈានដល់ការបង្រ្កាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន០៣ទីតាំង ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១០នាក់ និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកជិត៣គីឡូក្រាម និងថ្នាំគ្រាប់WY 174គ្រាប់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៤ខែ មិថុនា ឆ្នាំ ២០២៤ ដឹកនាំ ដោយលោកវរះសេនីយ៍ឯក ហួរម៉េង វ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅ៣ទីតាំងផ្សេងគ្នា៖ ដែលគោលដៅទី១.នៅចំណុចភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ដោយ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់, គោលដៅទី២.នៅចំណុចភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងគោលដៅទី៣. នៅចំណុចភូមិធ្លក សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់។

លោកវរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ដោយមានបទបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ដកហូតគ្រឿងញៀនជិត៣គីឡូ ,ថ្នាំគ្រាប់WY 174គ្រាប់ និងឃាត់ខ្លួនជនសង្សយ័១០នាក់។


លោកអធិការបានឱ្យដឹងទៀតថា វត្ថុតាង ថ្នាំញៀនដកហូតចំនួន១៤កញ្ចប់ថង់ ក្នុងនោះ០២កញ្ចប់ថង់ធំ, ០៧កញ្ចប់ថង់ធំល្មម, និង០៥កញ្ចប់ថង់តូច។សរុបប្រហែល ២៦០០ក្រាមស្មើរ២,៦គីឡូក្រាម និងថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទWYចំនួន១៧៤គ្រាប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលបញ្ជូន មកកាន់អធិការដ្ឋានខណ្ឌដើម្បី ចាត់ការតាមច្បាប់៕

អត្ថបទ៖ សេង សាវី

Share.