ព្រះសីហនុ៖ ជនជាតិចិនម្នាក់បានបាត់បង់ជីវិត្លាមៗ ឯម្នាក់ទៀតរងរបួស បន្ទាប់ពីបើករថយន្តក្នុងល្បឿនលឿន គ្រប់គ្រងលេងបាន ជ្រុលទៅបុ.ករថយន្តកុងតឺន័រពីក្រោយ កាលពីវេលាម៉ោង ៧.៣០នាទីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៤ ព្រឹកត្រង់ចំណុចគីឡូលេខ ១៧១ ទិសដៅភ្នំពេញ-ព្រះសីហនុ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង៉សិលា ខេត្តព្រះសីហនុ ។

រថយន្តគ្រោះថ្នាក់ ម៉ាកAUDI A8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1001 បើកបរដោយ ឈ្មោះ WEI YAO ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រងរបួសស្រាល ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយ ជនជាតិចិន២នាក់ទៀត បនរុសម្នាក់ (ស្លាប់) និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ ។

ចំណែករថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5675 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1025 អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ធ្វើដំណើរទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ក្នុងស្ថានភាពលឿនខ្លាំង រហូតដល់គ្រប់គ្រងស្ថានភាពមិនបាន ទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តកុងទីនរ័ពីក្រោយ កគៀបស្លាប់ម្នាក់នៅក្នុងរថយន្ត ឯម្នាក់ទៀតរបួស។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវត្រូវបានប្រគល់ជូន សាច់ញាតិ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវល្បឿនលឿនយកទៅរក្សាទុក ជាបណ្ដោះអាសន្ន៕

អត្ថបទ៖ ឈុន គឹមហៃ

Share.