ភ្នំពេញ៖ ក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន៩នាក់ ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីឡូត៍ ខាងក្រោមស្ពានមិត្តភាពកម្ពុជាជប៉ុន ផ្លូវទន្លេសាប ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មួយរយៈនេះឃើញមានក្រុមជនសង្ស័យប្រុសស្រី ប្រើប្រាស់គ្រឿងញៀន ផ្តុំគ្នាខាងក្រោមស្ពាន បង្កភាពរញ៉េរញ៉ៃ ពពាក់ពពូន សេពគ្រឿងញៀន ទើបនៅរសៀលថ្ងៃនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះទៅឃាត់ខ្លួនបានចំនួន៩នាក់ ស្រី២នាក់ ។

ជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.