ព្រះសីហនុ៖ រថយន្ដដឹកសំរាមបើកចុះចំណោតបុកផាសស្អាប់ (កង់បី ឥណ្ឌា) ដឹកព្រះសង្ឃនិមន្តទៅបិណ្ឌបាតបណ្ដាលឱ្យព្រះសង្ឃរបួសធ្ងន់ស្រាល៥អង្គនិងជ្រុលទៅរថយន្ដបុក២គ្រឿងទៀតដែលចតចោលនៅម្ខាងផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើឡើងនៅវេលាម៉ោង ជាង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវអូ២ ត្រង់ចំណុចផ្លូវចុះចំណោតពីឃ្លាំលើ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

បើយោងតាមប្រភពកន្លែងកើតហេតុ បានឱ្យដឹងថា គេបានប្រទះឃើញរថយន្ដប្រមូលសំរាម បានដឹកកម្មក
ចុះពីលើចំណោតសង្ស័យ(ហ្វ្រាំងមិនសុី) បែកកង់ខាងមុខ រំពេចនោះស្រាប់តែមាន ផ្អាប់ស្អាប់(កង់បី ឥណ្ឌា)មួយគ្រឿងបើកបទិសដៅពីអីរបីឆ្ពោះទៅផ្សាលើមកដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តប្រមូលសំរាមបុករះនិងម៉ូតូកង់បីឥណ្ឌា  បណ្តាលឲ្យព្រះសង្ឃចំនួន៥អង្គរងរបួសធ្ងន់និងស្រាល និងរថយន្ត២គ្រឿងទៀត។

តាមរយះប្រភពដដែលបានបន្តទៀតថារថយន្តប្រមូលសំរាម ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2AQ-9834 បានបុកកង់បី(ឥណ្ឌា) មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KQ-1030 ដឹកព្រះសង្ឃទៅបិណ្ឌបាត និងជ្រុលទៅបុករថយន្ត២គ្រឿងទៀតមួយគ្រឿងម៉ាក fond ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7306 ម្ចាស់ចតចូលហូបបាយ និង មួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 1A-0461 រងការខូចខាតគូទផ្នែកខាងក្រោយ។

ករណីគ្រោះថ្នាកនេះ បណ្តាលឲ្យព្រះសង្ឃមួយចំនួន៥អង្គ ដែលនៅក្នុងកង់បី(ឥណ្ឌា)នោះ បានរងរបួ.សធ្ងន់ និងស្រាល ភ្លាមៗត្រូវបានបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

គួររំលឹកផងដែរថា កន្លងមកករណីរថយន្ដប្រមូលសំរាមធ្លាប់បើកគៀស្រ្តីម្នាក់ជិះម៉ូតូនៅជិតរង្វមូលតោ២ កិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ។ បច្ចុប្បន្នសមត្ថកិច្ចបានស្ទួចយកវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការដោះស្រាយនិងអនុវត្តបន្តនីតិវិធីច្បាប់ ៕

Share.