កណ្តាល ៖ ជនសង្ស័យចំនួន៨នាក់ ប្រមូលផ្តុំគ្នាជក់គ្រឿងញៀន កំពុងតែសប្បាយភ្លេចខ្លួន ពលរដ្ឋឃើញរាយការណ៍ទៅសមត្ថកិច្ច ចុះបង្ក្រាបចាប់ខ្លួនបាន៥នាក់ រត់គេចរួច៣នាក់ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះមួយកន្លែងក្នុងភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យទាំង៥នាក់ ឃាត់ខ្លួនបាន ៖ ទី១ ឈ្មោះ វី វិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជាម្ចាស់ផ្ទះ ។ ទី២ ឈ្មោះ សួស សុភណ្ឌ័ ហៅ ឌឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ធ្លាប់ជាប់មណ្ឌលកែប្រែ ។ ទី៣ ឈ្មោះ ជឺន រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៤ ឈ្មោះ ផន វណ្ណី ហៅ កេវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៥ ឈ្មោះ បូ វិសាក់ ហៅសាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មន្ត្រីស្មគ្រ័ចិត្ត( សូរិយោដី) មានទីលំនៅភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល. ។

ចំណែកជនសង្ស័យចំនួន៣នាក់ រត់គេចខ្លួន ៖ ទី១ ឈ្មោះ រីម ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ , ទី២ ឈ្មោះ ណុច ភេទប្រុស នៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ , ទី៣ ឈ្មោះ ម៉ាប់ ភេទប្រុស ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃចំនួន២គ្រឿង , ឧបករណ៏ប្រើប្រាស់សារធាតុញៀនមួយចំនួន , ដាវ ចំនួន ១ដើម ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃើញក្រុមជនសង្ស័យប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅចំណុចខាងលើ ទើបកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ក្នុងចំណោមបក្ខពួក៨នាក់។

អត្ថបទ៖ តាតុងសែនជ័យ

Share.