ព្រះសីហនុ៖ ស្ត្រីមិនស្គាល់ះត្តសញ្ញាណម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកតាមរថយន្តសង្គ្រោះ មន្ទីបង្អែកចំការចេក ទៅកាន់មន្ទីពេទ្យ ភ្លាមៗ បន្ទាប់ពីស្ត្រីរងគ្រោះប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនតែមិនបានសម្រេចបណ្ដាលឲ្យរងរបួសយ៉ាងដំណំ នាវេលាម៉ោង 11:30 ទីព្រឹកថ្ងៃទី13 ខែមិថុនា ឆ្នាំ 20024 នៅម្ដុំផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិ 4ស្រុក សង្កាត់លេខ 4 ក្រុងខេត្តសីហនុ។


យោងតាមប្រភពពីសាក្សី ដែលនៅបន្ទប់ជួលជាប់គ្នា បានអះអាងថា ស្រ្តីវ័យកណ្ដាលម្នាក់ជាជនជាតិខ្មែរ បានព្យាយាមលោតពីលើអាគារផ្ទះជួលជាន់ទី២ ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេចដូចបំណង បានត្រឹមតែរងរបួសធ្ងន់ទៅវិញ ។ប្រភពដ៍ដែលបានបញ្ជាក់ទៀតថា មុននឹងលោតនាងបានទូរស័ព្ទទៅសាច់ញាតិរបស់នាងហើយបានដាក់ទូរស័ព្ទចុះ រួចលោតចុះមកក្រោមមកទើលើជាន់ទីមួយរួចបានព្យាយាមលោតមកក្រោមម្តងទៀត ទើបបានមកដល់ដី ទើបបណ្ដាល ឲ្យនាងរងរបួសយ៉ាងដំណំ។   ដោយឡែកយោងតាមរយៈប្រភពផ្សេងបានបង្ហើបប្រាប់មកទៀតថាប្រហែលជាគាត់មានវិបត្តិផ្លូវចិត្ត។

ជុំវិញករណី ភ្ញាក់ផ្អើលនេះផងដែរ ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានភ្លាមបានមកដល់ទីតាំង រួចក៏ពិនិត្យមើលនៅកន្លែងកើតហេតុ និងបានសាកសួរព័ត៌មាន ដើម្បីស្វែងរកកន្លែងធ្វើការ និងសាច់ញាត្តិ តែសមត្ថកិច្ចពុំបានបង្ហាញពីអត្តសញ្ញាណស្ត្រីរងគ្រោះនោះ ដោយឆ្លើយថា សមត្ថកិច្ចកំពុងធ្វើការ៕

អត្ថបទ៖ ឈុន គឺមហៃ

Share.