ព្រះសីហនុ៖ រថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ឋៅ ដោយគេពុំដឹង កាលពីវេលាម៉ោង 8:00 ហ្នឹង១៣ នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣ ស្ថិតក្នុងភូមិ៤ ឃុំអូត្រេ:ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រទះឃើញ។ 

យោងតាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា  ខណៈពេលដែលគាត់បានធ្វើដំណើរក្នុងទិសដៅពីស្រុកស្ទឹងហាវឆ្ពោះមកក្រុងព្រះសីហនុ បានប្រទះឃើញរថយន្តមួយគ្រឿង មានអណ្ដាតភ្លើងឆាប់ឆេះចេញពីផ្នែកខាងមុខតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបន្តិចក្រោយមកអណ្ដាតភ្លើងបានឆាប់ឆេះរាលដាលយ៉ាងសន្ធោសន្ឋៅដែលជាហេតុធ្វើឲ្យទាំងរូបគាត់និងម្ចាស់រថយន្ត ពុំអាចជួយពន្លត់បានៗត្រឹមរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ តែដោយសារល្បឿននៃការឆាប់ឆេះលឿនពេកសមត្ថកិច្ច កុំអាចជួយសង្គ្រោះបានឡើយ។

 ជុំវិញករណីនេះផងដែរបើយោងប្រភពព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាក្រុមរថយន្តពន្លត់អគ្គីភ័យបានឲ្យដឹងថា រថយន្តដែលត្រូវបានឆាបឆេះនៅផ្លូវតិរ:វិថីសម្ដេចហ៊ុនសែន ត្រង់ចន្លោះគីឡូម៉ែត្រលេខ 13 ជារថយន្តស៊េរីទំនើបបើកបរដោយជនជាតិចិន ក្នុងទិសដៅពីក្រុងព្រះសីហនុខ្ពស់មកស្រុកស្ទឹងហាវ។ចំពោះមូលហេតុនៃការឆាប់ឆេះ អ្នកបើកបររថយន្តជាជនជាតិចិនបានបញ្ជាក់ថាគាត់ក៏មិនដឹងថាមូលហេតុអ្វីបានជារថយន្តនេះឆាបឆេះនោះទេ.គ្រាន់តែដឹងថាវាមានអណ្ដាតភ្លើងចេញពីផ្នែកខាងមុខនៃរថយន្តហើយក៏បានឆេះរៀលដល់ខ្លាំងតែម្ដង។ចំពោះឧបតវៈហេតុនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ៕

អត្ថបទ៖ ឈុន គីមហៃ

Share.