ភ្នំពេញ ៖ ស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ស្រី១នាក់ បន្ទាប់ពីមានខ្មាន់កាំភ្លើងចូលទៅធ្វើសកម្មភាពបាញ់ ដល់ក្នុងផ្ទះ មិនទាន់ដឹងថាមានគំនុំ ឬពាក់ព័ន្ធរឿងអ្វី ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួតបឹងស្នោ គម្រោងទី៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ស្លាប់១នាក់នៅកន្លែង និង របួសធ្ងន់២នាក់ ស្រី១នាក់ ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ករណីខ្មាន់កាំភ្លើង ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យស្លាប់១នាក់ និងរងរបួសធ្ងន់២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្ចជំនាញ លោកចុះទៅអន្តរាគមន៍ ។

អត្ថបទ÷វិច្ឆិកា

Share.