បាត់ដំបង ៖ បុសម្នាក់ព្រោះមានបញ្ហាផ្លូវចិត្ត ឈឺច្រើនពេក សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល ក្រោយពីក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមទី០៦ ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាយ វ៉ាន់ណូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ស៉ិនទ្រី រស់នៅផ្ទះកន្លែងកើតហេតុ ។

តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺឈឺច្រើន ដុះសាច់ក្នុងខួរក្បាល អារម្មណ៍រាល់ថ្ងៃត្អួញត្អែរ តូចចិត្តពីជីវិតខ្លួនឯង ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមគ្រួសារភ្ញាក់ពីដេក ប្រទះឃើញចងកសម្លាប់ខ្លួន ទើបផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ទៅធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.