ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបាន បងប្អូនប្រជាពលរដ្ឋប្រទះឃើញចងកស្លាប់ នៅដើមត្រខុប មាត់ស្រះទឹកក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស មានអាយុជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានកង់មួយ និងបង្វិចខោអាវ មួយ នៅក្បែរខ្លួន។

តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា សពជនរងគ្រោះ មិនដែលស្គាល់ មុនដែលឃើញមុខ នៅម្តុំនោះឡើយ ហើយមុនភ្ញាក់ផ្អើល បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ ដើរឆ្លងកាត់ ចំណុចខាងលើ ក៏ប្រទះឃើញ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យ គ្មានពលរដ្ឋណាស្គាល់ មិនដឹងថាមកពីណានោះទេ រហូតព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តនីតិវិធី ប្រកាសស្រាវជ្រាវ ស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ក្នុងករណីរកមិនឃើញ អត្តសញ្ញាណ សាច់ញាតិទេនោះ សមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.