បាត់ដំបង: ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន WY ជាង ១ ០០០គ្រាប់នៅតំបន់ព្រំដែន សមត្ថកិច្ចឃាត់ខ្លួនស្ត្រី ៤នាក់អនុវត្តច្បាប់។

ប្រភពនគរបាលជំនាញ នៃស្នងការខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ករណីបង្ក្រាប ឃាត់ខ្លួនស្ត្រីជនសង្ស័យនេះធ្វើឡើងបន្តបន្ទាប់គ្នាចំនួន ២ទីតាំងផ្សេងគ្នា នៅត្រង់ចំណុចភូមិស្វាយ និងភូមិដូង ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង័្សយខាងលើមានឈ្មោះជុំ សុខ នី ហៅយាយ ៥១ អាយុ ៥៧ ឆឆ្នាំ, ឈ្មោះហ៊ន លីឌឿន ភេទស្រី អាយុ ២៧ឆ្នាំ, ឈ្មោះឆាយ សុខឃីម ហៅ ចែដា ភេទ ស្រី អាយុ ៤៨ឆ្នាំ និងឈ្មោះផង់ ច្រឹប ភេទស្រី អាយុ ៥៥ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីទី ១កម្លាំងបង្ក្រាបដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសិ្ទកចំនួន ៦០ កូនថង់, ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមជាអក្សរ WY ចំនួន ១៧០ គ្រាប់ រីឯករណីទី ២ដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ា WY ចំនួន១ .២៧៦គ្រាប់ ទម្ងន់ ១២៥.២៥ក្រាម រួមទាំងសម្ភារ:វេចខ្ជាប់មួយចំនួនទៀត។

បច្ចុប្បន្នទាំងជនសង្ស័យ ទាំងវត្ថុតាងសមត្ថកិច្ចកំពុងរៀបចំសំណុំ រឿងត្រៀមបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ: ដំបងក្រញូង

Share.