ខេត្តព្រះសីហនុ÷ ស្ថិតនៅលើគ្រែគ្រែពេទ្យ យុវជនឈ្មោះ ចិត្ត ស៊ាងលី អាយុ១៨ ឆ្នាំដែលជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពី ថ្ងៃទី 19 ខែមិថុនាឆ្នាំ 2024 នៅចំណុចផ្លូវអូត្រេសស្ថិតនៅភូមិ ៥ សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ បានស្នើដល់សមត្ថកិច្ចសូមមេត្តាជួយសម្រួលដល់ភាគី ម្ខាងទៀត ដោយសារតែភាគីម្ខាងទៀតជាមនុស្សប្រកប
ដោយគុណធម៌ បើទោះបីជារូបខ្លួនជាអ្នកខុសក៏ដោយក៏ជនជាតិចិនរូបនោះ បានសម្រួលដល់គាត់មិនទាមទារសំណង ថែមទាំងជួយចេញរាល់ការព្យាបាលឱ្យគាត់ទៀតផង។


ឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍ជាមួយជីដូនជនរងគ្រោះនៅព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកចំការចេកបានឲ្យដឹងថា យុវជន ស៊ាង លី ដែលជាកូនកំព្រាឪពុកម្ដាយរស់នៅជាមួយជីដូន និងកំពុងស្នាក់នៅជាកូនស្រីលោកក្នុងវត្តអូត្រាស់ ហើយបានស្នើរយ៉ាងទទូចដល់សមត្ថកិច្ច សូមមេត្តាជួយសម្របសម្រួលនិងដោះលែងភាគីករណីគ្រោះថ្នាក់ចរាចរណ៍ម្ខាងទៀត ឪ្យមានសេរីភាពឡើងវិញ ផង ដោយសារមកដល់រសៀលថ្ងៃទី ២០នេះ គាត់កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចជិត 48 មកហើយ។

ប្រភពដដែលបានរៀបរាប់អំពីដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះថា គឺករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីគាត់ទាំងស្រុង នៅមុនពេល កើតហេតុគាត់បានដឹកព្រះសង្ឃព្រះអង្គរួមជាមួយនឹងប្អូនប្រុសរបស់គាត់ ចេញពីវត្តអូត្រេះ រហូតមកដល់ចំណុចកើតហេតុ ដោយសារបាំងរថយន្តមើលមិនឃើញ រថយន្តភាគីម្ខាងទៀត គាត់ក៏បានបន្ថែមល្បឿន តែជាអកុសលក៏បានទៅបុករថយន្តរបស់ជនជាតិចិនពីចំហៀងយ៉ាង
ពេញទំហឹងធ្វើឲ្យគាត់រងរបួសបាក់ករដៃនិងបាក់ជើង ឯប្អូនប្រុសរបស់គាត់បាក់ស្មា ចំណែកព្រះសង្ឃរងរបួសបន្តិចបន្តួច។

ក្រោយកើតហេតុភាគីរថយន្តបានឲ្យមិត្តភក្កិមកពិនិត្យជួយសម្របសម្រួល ដល់រូបគាត់យ៉ាងយកចិត្តទុកដាក់ មិនត្រឹមតែប៉ុណ្ណោះ បានចេញសំណងថ្លែព្យាបាលទាំងស្រុងមកលើភាគីរបស់គាត់ ក្នុងក្នុងទឹកចិត្តមនុស្សធម៌រកអ្វីប្រៀបផ្ទឹមពុំបាន បើពុំមានការជួយឧបត្ថម្ភពីគាត់នោះទេរូបគាត់ពុំដឹងរំពឹងអ្វីឡើយ ព្រោះគាត់ជាក្មេងកំព្រា រស់នៅ អាស្រ័យវត្ត ដូច្នេះសរុបសេចក្តីមក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពួកគាត់ទាំងពីរភាគីពុំមានប្តឹងផ្តល់គ្នានោះទេ បានព្រមព្រៀងគ្នា ប្រកបដោយគុណធម៌និងសុជីវធម៌។

ដោយឡែកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នៃការឃាត់ខ្លួនជនជាតិចិននេះផងដែរ លោកវរសេនីយ៍ឯក គឹម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះជនជាតិចិននៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការនាល្ងាចថ្ងៃទី 20 មិថុនានេះ ក្រោមបទចោទបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ចំពោះនីតិវិធីបន្តគឺជាឆន្ទានុសិទ្ធិ របស់តុលាការ ខាងសមត្ថកិច្ចរបស់លោក ពុំមានសិទ្ធិក្នុងការសម្រេចនោះទេ៕

អត្ថបទ÷ឈុនគឹមហៃ

Share.