ព្រះសីហនុ៖ បុរសជាកម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយរថយន្តកុងតឺន័របានរអិលថយក្រោយ មកកៀបជាប់ និងរថយន្តមួយគ្រឿងទៀត នៅវេលាម៉ោងវេលាម៉ោង ១៩:០៥នាទី ថ្ងៃទី 21 ខែមិថុនាឆ្នាំ 2024 លើផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា  មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ដ ០១គ្រឿង ម៉ាក FUSO ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-5111 និងសឺមីរ៉ឺម៉ក់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-7536 ដែលមានទិសដៅពីកើតទៅលិច អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ។

លុះមកដល់ចំណុចខាងលើ ស្ថានភាពអាកាសធាតុកំពុងមានភ្លៀងធ្លាក់ រថយន្ដបានរអិលរថយក្រោយ បណ្តាលឱ្យបុកជនរងគ្រោះ ដែលកំពុងឈរកឹបស៊ីលទូរតុងតឺន័រ ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក FUSO ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3E-8429 និងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-6739 ដែលកំពុងចតនៅចញ្ចើមផ្លូវក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យក្រៀបជាប់ជាមួយរថយន្តពីខាងក្រោយស្លាប់ភ្លាមៗ។

សពជនរងគ្រោះឈ្មោះ ឡាយ បូរី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ដ សមត្ថកិច្ចនាំមករក្សាទុកជាប៉ុណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ដោយឡែកអ្នកបើកបររថយន្ដទាំង០២គ្រឿងបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.