ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវភ្លើងឆេះស្លា.ប់ នៅសណ្ឋាគារ អន្តរជាតិ ជីប៉ាថាយឈាវ ជីឡឹពូ តាមបណ្ដោយផ្លូវវិថីលេខ១០០ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៤ នាពេលថ្មីៗកន្លងមកនេះ។ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជាករណីឃាតកម្ម មិនមែនជាករណីអគ្គិភ័យឆាបឆេះតែមួយមុខនោះទេ ។

 បើយោងប្រភពតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងជាបឋមនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២៤ថា បច្ចុប្បន្ន ក្រោមកិច្ចសហការពីសមត្ថកិច្ចចំរុះនិងផ្នែកជំនាញពាក់ពន្ធ័ សមត្ថកិច្ចបានចា.ប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាអ្នកចាក់ប្រេងដុតទៅលើជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោមក្នុងសណ្ឋាគារអន្តរជាតិនោះ។ ប៉ុន្តែបានរលត់ទៅវិញក្រោយសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះអន្តរាគមន៍ពន្លត់។

សូមបញ្ជាក់ដែរថា ជនសង្ស័យធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះរួចហើយ បានរត់គេចខ្លួនបាត់់ពីកន្លែងកើតហេតុ។ បន្សល់ទុកតែជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរលាកធ្ងន់ធ្ងរ ជនរងគ្រោះក៍បានស្លា.ប់នៅពេលបន្ទាប់។ ជុំវិញករណីអគ្កិភ័យឆាបឆេះសណ្ឋាគារ អន្តរជាតិនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងបន្តនិតិវិធីទៅលើជនសង្ស័យតាមផ្លូវច្បាប់៕

អទ្ថបទ៖ ឈុន គឹមហៃ

Share.