ព្រះសីហនូ៖ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូស្កុបពីមួយគ្រឿងបានសម្រេចនៅ ខណៈដែលម្ចាស់ម៉ូតូទុកនៅមុខផ្ទះមួយឋភ្លែត នាវេលាម៉ោង8និង10នាទីយប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ ទីតាំងផ្លូវខ្សែរកាប ស្ថិតក្នុងសង្កាត់៤ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពពីសាច់ញាត្តិ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា ម៉ូតូដែលចោរលួចយកទៅនោះ ម៉ាកស្កុបពី ពណ៌សពាក់ស្លាកលេខ1H-0807 ខណៈដែលម្ចាស់បានចតទុកនៅមុខផ្ទះហើយភ្លេចខ្លួនមួយភ្លែតសោះ។

ជនសង្ស័យមានភិនភាគដូចក្នុងវីដេអូរនិងរូបភាពខាងក្រោម បើសិនបងប្អូនប្រទះឃើញសូមជួយឃាត់និងរាយការណ៍ជូនសមត្ថកិច្ចផងព្រោះម្ចាស់ម៉ូតូបានទៅដាក់ពាកបណ្ដឹងនៅសង្កាត់៤រួចរាល់ហើយ៕

អត្ថបទ៖ ឈយុន គឹមហៃ

Share.