បាត់ដំបង÷ ពាក់ព័ន្ធករណីលួចចូលទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ កម្លាំងអាវុធហត្ថប្រចាំតំបន់ចុះស្ទាក់នាំខ្លួនបុរសចំនួន ០៦នាក់អនុវត្តច្បាប់ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤កន្លងមកនេះបានចុះពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យរហូត ០៦នាក់ នៅត្រង់ចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណ:ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជលផលកាយគាស់ឈូស ឆាយតំបន់ព្រៃលិចទឹកដែលជាតំបន់ហាមឃាត់។

ជនសង្ស័យទាំង០៦នាក់ រួមមាន÷ ឈ្មោះសុខ ឡា ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះភាព ភា ភេទប្រុស អាយុ ២១ឆ្នាំ , ឈ្មោះរិត ហៀត ភេទប្រុស អាយុ ២៤ឆ្នាំ, ឈ្មោះឆប ឈុនលី ភេទប្រុស អាយុ ៣១ឆ្នាំ, ឈ្មោះប៉ាន ហុកតេ ភេទប្រុស អាយុ ៤២ឆ្នាំ និងឈ្មោះរ៉ូន រើន ភេទប្រុស អាយុ ៤៧ឆ្នាំ។ រីឯវត្ថុតាងដែលដកហូតបានមាន អេស្កាវ៉ាទ័រចំនួន ០២គ្រឿងផងដែរ។

ជនដែលពាក់ព័ន្ធជាមួយវត្ថុតាងខាងលើកំពុងឃាត់ខ្លួន រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញជលផលនាំយកទៅអនុវត្តនីតិវិធីបន្ត៕

អត្ថបទ÷ ដំបងក្រញូង

Share.