ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តLAND CRUISER មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតដំណំ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-3939 បើកបរដោយបុរសម្នាក់ បោះពួយល្បឿនលឿន ជ្រុលបុកក្បាលនាគទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងខូចខាតដំណំ ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត សុំធ្វើការសម្របសម្រួលជាមួយខាងក្រុមហ៊ុន ចេញសងថ្លៃខូចខាតដើម្បីបញ្ចប់រឿង រួចស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.