ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ចំណែកម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូADV ជិះបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ១៩២៨ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7258 ជិះដោយឈ្មោះ ទុយ បញ្ញា ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានជិះឆ្លងផ្លូវពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបានភាគី ម៉ូតូម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-3024 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១៩២៨ ពីកើតទៅលិច ហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឱ្យរងរបួសសងខាង ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.