កំពង់ស្ពឺ ៖ រថយន្តធុនធំដឹកអង្ករមួយគ្រឿង បើកចុះចំណោត ហ្វ្រាំងមិនជាប់ បោលក្រឡាប់ចាក់អង្ករចោលពេញផ្លូវ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្លូវ ជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ លេខ ១០៦-១០៧ ភូមិ ទី ៦ ឃុំ យាយម៉ៅពេជ្រនិល ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 3A-6035 ដឹកអង្ករ បើកចុះចំណោត ពីកើតទៅលិច ដោយសារដឹកធ្ងន់ ហ្វ្រាំងមិនជាប់ បោលលឿនជ្រុល រេចង្កូតក្រឡាប់ ចាក់អង្ករចោលរាយពេញផ្លូវ សំណាងល្អមិនបង្ករបួសដល់មនុស្ស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅសម្រួលចរាចរណ៍ និងឱ្យម្ចាស់រករថយន្តស្ទូចទៅលើកយករថយន្តចេញពីផ្លូវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.