បន្ទាយមានជ័យ ៖ សាកសពបុរសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួននៅនឹងដើមឈើ បង្កឱ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ ក្នុងចំការស្វាយមួយកន្លែង ភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ពាក់អាវក្រឡាការ៉ូ ដៃវែង ស្លៀកខោខូវបយជើងវែង ពណ៌ប្រផេះ មានកង់មួយគ្រឿង នៅក្បែរកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីពលរដ្ឋរាយការណ៍ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅចំណុចកើតហេតុ ធ្វើការពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួន ហើយធ្វើការអំពាវនាវផងដែរ សាធារណៈជន បងប្អូន ក្រុមគ្រួសារណា ស្គាល់ ឬបាត់សមាជិកគ្រួសារ សូមអញ្ជើញទៅសាកសួរនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.