ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ កំពុងជិះម៉ូតូតាមផ្លូវមានអាការៈមិនស្រួលខ្លួនបម្រុងធ្លាក់ពីលើម៉ូតូ ត្រូវបានអ្នកធ្វើណើរឃើញជួយគ្រាដាក់នៅចិញ្ចើមផ្លូវដើម្បីហៅឡានពេទ្យនឹងជួយសង្រ្គោះបឋម ជាអកុសល្យជនរគ្រោះបានស្លាប់នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍បង្កការកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១២:១៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចលើចញ្ចើមផ្លូវមុខអាគារឡេសាដាំងទីតាំងលេខ២១២ ផ្លូវនរោត្តម ក្រុម៦១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ព្រំ សំអាង អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ ស្នាក់នៅផ្ទះលេខ៤៤BE0 ផ្លូវ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាក Clickពណ៍សរក្រហម ពាក់ស្លាកលេខ ភ្នំពេញ ICB-916 ជិះតាមបណ្តោយផ្លូវនរោតម្ភ ពីត្បូងមកជើង មកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះ មានសភាពមិនស្រួលខ្លួនហើយបម្រុងដួលធ្លាក់ពីលើ ម៉ូតូនៅពេលនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជិះម៉ូតូតាមផ្លូវឃើញនាំគ្នាចុះជួយយកគាត់មកដាក់ អង្គុយលើចញ្ចើមផ្លូវហើយនាំគ្នាធ្វើចលនាជីពចរដង្ហើម ប៉ុន្តែនៅពេលនោះជនរងគ្រោះកាន់តែស្លេក ស្លាំងទៅៗ និងឡើងដុំក្រហមពេញលើខ្លួននៅ ពេលនោះបងប្អូនប្រជាពលរដ្ឋ ក៏បានទំនាក់ទំនង ទៅខាងមន្ទីពេទ្យ បន្តិចក្រោយមករថយន្តសង្គ្រោះបន្ទាន់ពហុព្យាបាលច្បារអំពៅ បានមកដល់ ហើយគ្រូពេទ្យ ក៏បានចុះពិនិត្យលើជនរងគ្រោះ រួចប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ហើយ ។

ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះដល់កន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្ររាជធានីភ្នំពេញ ធ្វើការពិនិត្យសពជនរងគ្រោះរួច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូងពិតប្រាកដមែន (អាចបណ្តាលមកពីជម្ងឺលើឈាម)។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅសង្កាត់ វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

អត្ថបទ៖ សេង សាវី

Share.