ភ្នំពេញ ៖ យុវជនម្នាក់ជាសិស្សសាលាCIAរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរ៉ុស្សីដើម្បីជួយសង្រ្គោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូម្នាក់ឯងយ៉ាងលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកសិស្សសាលារៀនវ៉េស្ទឡាញន៍ ដែលកំពុងបេីកឆ្លងផ្លូវពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងគ្មានលេខ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក មែកសឺដេស ពណ៌ស បិតឡូហ្គោ សាលារៀនវ៉េស្ទឡាញន៍ ពាក់ផ្លាក លេខភ្នំពេញ2I-6187 បើកបរដោយបុរសម្នាក់ ដឹកកូនសិស្សតូចៗតាមផ្ទះរួមដំជាមួយសិស្សម្នាក់ទៀតធ្វេីដំណេីរតាមផ្លូវបេតុងគ្មានលេខ ទិសដៅពត្បូងមកជើង បានបើកឆ្លងផ្លូវ ខណ:នោះដែរមានម៉ូតូម៉ាកzoomerxពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-6526 ជិះដោយសិស្សសាលាម្នាក់តាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចមកកើតក្នុងល្បឿនលឿនជ្រុលបុករថយន្តដឹកសិស្សចំកង់ក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលអោយសិស្សសាលាជិះម៉ូតូបោកក្បាលខ្ទប់និងកញ្ចក់រថយន្តតបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ុស្សីភ្លាមៗ។ រីឯកូនសិស្សដែលជិះរថយន្តអ្នកបើកបរបានហៅកង់បីអោយជូនទៅផ្ទះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបខាងបញ្ជៀសការកកស្ទះចរាចរណ៍ សហការជាមួយជំនាញការិយាល័ចរាចរណ៍ខណ្ឌដង្កោវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕

អត្ថបទ៖ សេង សាវី

Share.