ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិប្បត្តិ ឬបញ្ហាផ្លូវចិត្ត រឿងអ្វី បានជាជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ គ្រាន់តែដល់ពាក់កណ្តាលស្ពានភ្លាម ផ្តួលម៉ូតូចោល រត់ហក់លោតទម្លាក់ខ្លួនចុះក្នុងទឹកលិចបាត់ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ សមត្ថកិច្ច មានទាំងបងប្អូនខ្មែរឥស្លាមចេញទូកតាមស្វែងរក តែមិនឃើញ ម្យ៉ាងផ្នែកខាងក្រោមស្ពានងងឹតផង កាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ពាក់អាវពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-8695 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ពីកើតទៅលិច គ្រាន់តែដល់ពាក់កណ្តាលស្ពាន ស្រាប់តែផ្តួលម៉ូតូចោល រត់ផ្លោះបង្កាន់ដៃ លោតហក់ទម្លាក់ខ្លួនចុះក្នុងទឹក បាត់ ធ្វើឱ្យផ្អើលអ្នកដំណើរ សមត្ថកិច្ច ហើយត្រូវបានបងប្អូនខ្មែរឥស្លាម សមត្ថកិច្ចចេញទូក តាមស្វែងរក តែមិនឃើញ ព្រោះខាងក្រោមងងឹត មិនដឹងថា ជនរងគ្រោះហែលឡើងគោករួច ឬលិចបាត់ខ្លួន ។

ក្រោយកើតហេតុ បន្សល់ទុកតែម៉ូតូមួយគ្រឿងដែលជនរងគ្រោះផ្តួលចោល ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងបន្តស្រាវជ្រាវ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.