ភ្នំពេញ ៖ រថយន្តMITSUBISHI មួយគ្រឿង រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បាក់បែករងខូចខាតខ្ទេច ទាំងផ្ទះ ទាំងរថយន្ត បន្ទាប់ពីមានរថយន្តម៉ាស្តាបើកបុកពីក្រោយ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៣១៣ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-1839 បើកតាមផ្លូវ៣១៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកម៉ាស្តាមួយគ្រឿងទៀត បើកបុកពីក្រោយ ធ្វើឱ្យរថយន្តMITSUBISHI រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ធ្លាយរបងចូលទៅបុកផ្ទប់បន្ទប់ដេក បាក់ខ្ទេចខ្ទីអស់ តែមិនបង្កឱ្យមានអ្នករងរបួស ខូចខាតតែផ្ទះ រថយន្ត រីឯរថយន្តបង្លបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត ក៏រងគ្រោះដែរ សុំធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ផ្ទះ ដោយចេញថ្លៃជួសជុលដើម្បីបញ្ចប់រឿង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.