ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េបើកបត់ឆ្លងផ្លូវទៅបុកម៉ូតូZOOMER កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ POCHNPEI JUN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មកពីខេត្តហូប៉ៃ ប្រទេសចិន រងរបួសធ្ងន់ បាក់ជើងឆ្វេង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2778 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវទៅត្បូង ជ្រុលទៅបុកម៉ូតូZOOMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-6731 ជិះដោយជនរងគ្រោះ តាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើត បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តបង្កនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.