ភ្នំពេញ: រថយន្តបែនដឹកផុកបើកបរតាមផ្លូវលំខំអែបខាងមកចិញ្ចើមផ្លូដើម្បីចៀសគ្នាស្រាប់តែស្រុតដីផុងកង់ក្រោយបណ្ដាលឱ្យរថយន្តក្រឡាប់បះជើង សំណាងមិនបង្កអោមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលវេលាម៉ោង១២នឹង៣០នាទីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកNISSANពណ៌ក្រហមពាក់ស្លាកលេខចង្កូតស្ដាំPRV-0034បើកបរដោយបុរសម្នាក់ដឹកផុកពេញតាមបណ្ដោយផ្លូវលំទិសដៅពីជើងទៅត្បូងខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុ បានអែបស្ដាំដើម្បីចៀសគ្នាជាមួយរថយន្តផ្សេងទៀតមិនបានស្គាល់ម៉ាក ដោយរថយន្តដឹកធ្ងន់ស្រុតដីផុងកង់ក្រោយបណ្ដាលឲ្យរថយន្តក្រឡាប់បះជើងចាក់ផុកចោល សំណាងល្អកមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យកន្លែងកើតហេតុដោយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ:និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ អនុញ្ញាតអោយម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖សេង សាវី

Share.