កណ្តាល ៖ រថយន្តធុនធំសណ្តោងរុឺម៉កមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងដួលរំលំរងខូចខាត រថយន្តរងខូចខាតខ្ទេចពីមុខ កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-8706 សណ្តោងរុឺក ពាក់ស្លាកលេខ ភ្នំពេញ 4A-1830 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឱ្យប៉ើងដួលរលំ រថយន្តរងខូចខាតខ្ទេចពីមុខ តែមិនបង្កឱ្យរបួសដល់មនុស្សឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុង រង់ចាំដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋជាក្រោយ៕

អត្ថបទ៖តុងសែនជ័យ

Share.