ភ្នំពេញ ៖ បុរសជាងដែកម្នាក់ លើកដែកឡើងប៉ះខ្សែកាបភ្លើងស្រាត ឆ្លងចរន្តឆក់រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរដើម្បីជួយសង្រ្គោះ។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចសំណងផ្ទះល្វែង ក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ចឹក បូផៃ អាយុ៣២ឆ្នាំមានទីលំនៅ ភូមិអន្លងចាស់ សង្កាត់ព្រៃស ដង្កោ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា បុរសរងគ្រោះបានមកផ្សាដែកសំណង់ផ្ទះល្វែងត្រង់ចំណុចកេីតហេតុ ដែលកំពុងតែសាងសង់ ពេលជនរងគ្រោះលេីកដែកឡើងទៅប៉ះនឹងខ្សែកាបភ្លេីងរដ្ឋទេីបបណ្ដាលឲ្យឆក់ធ្លាក់មកដីរងរបួសធ្ងន់តែម្ដង ឃេីញដូច្នេះក្រុមជាងសំណង់ខាងលេី ក៏បានទាក់ទងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្សុីដេីម្បីសង្គ្រោះអាយុជីវិត ។

បើតាមប្រភពមួយផ្សេងទៀតបានបង្ហើបឱ្យដឹងថា ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.