ភ្នំពេញ ៖ ផ្អើលអស់ពលរដ្ឋ អ្នកភូមិ កម្លាំងសមត្ថកិច្ច បន្ទាប់ពីមានប្តីប្រពន្ធ២នាក់ តរាយខ្សែភ្លើងចាប់ជាប់នឹងរុឺម៉កម៉ូតូការពារចោរលួច បែជាឆក់ក្មេងស្លាប់ ហើយលើកសពក្មេងដាក់លើរុឺម៉ក ប្រមូលទាំអីវ៉ាន់ ចេញពីបន្ទប់ជួល បើកគេចទៅបាត់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង១២រំលងអធ្រាត ចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បាត់ក្មេង អស់មួយយប់មួយថ្ងៃ ឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា សពក្មេងរងគ្រោះត្រូវបានម្ចាស់រុឺម៉កដឹកយកទៅបាត់ ។

ក្មេងរងគ្រោះមានឈ្មោះ សន វណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ ។

តាមអ្នកភូមិបានឱ្យដឹងថា មានប្តីប្រពន្ធ២នាក់ ជួលបន្ទប់ក្នុងភូមិខាងលើ តរាយខ្សែភ្លើងចាប់នឹងរុឺម៉កម៉ូតូ ដែលទុកនៅក្រៅបន្ទប់ ការពារចោរលួច ស្រាប់តែនៅវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានក្មេងប្រុសម្នាក់ដើរទៅប៉ះរុឺម៉ក បែជាឆក់ស្លាប់ ដោយគ្មានអ្នកណាដឹង ធ្វើឱ្យម្ចាស់រុឺម៉ក២នាក់ប្តីប្រពន្ធ នាំគ្នាលើកសពក្មេងរងគ្រោះដាក់លើរុឺម៉ក ប្រមូលទាំងអុីវ៉ាន់ក្នុងបន្ទប់ បើកគេចចេញទៅបាត់ស្រមោល ដើម្បីបំបាត់ភស្តុតាង ។

ប្រភពបន្តទៀតថា ដោយបាត់ក្មេងប្រុស អស់មួយយប់មួយថ្ងៃ ទើបក្រុមគ្រួសារឆោឡោ រហូតដល់វេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ ឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា ក្មេងប្រុសរងគ្រោះដោយសារឆក់ចរន្តភ្លើងស្លាប់ ហើយត្រូវបានម្ចាស់រុឺម៉កទាំង២នាក់ប្តីប្រពន្ធ លើកដាក់លើរុឺម៉ក ប្រមូលអីវ៉ាន់ចេញពីបន្ទព់ជួល ហើយគេចខ្លួនបាត់ មិនដឹងថាយកសពក្មេងប្រុសទៅបោះទម្លាក់ចោលទីណា ហើយនាំគ្នាផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់រុឺម៉កខាងលើ ។

អត្ថបទ៖តាតុងសែនជ័យ

Share.