ភ្នំពេញ ៖ សាកសពបុតសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេសាប ក្នុងសភាពហើមស្អុយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅទន្លេសាប ចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកទន្លេសាបត្រង់ចំណុចខាងលើ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

សាកសពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងសភាពហើម ស្អុយទៅហើយ ត្រូវបានសមត្ថកិច្ច ស្រង់ឡើងគោក ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.